យុវជនម្នាក់ រត់មកលោតទឹកបញ្ចប់ជីវិត ពីលើស្ពានជ្រោយចង្វារ

ម្សិលមិញ ម៉ោង 12:19:PM

រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានរត់មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានយុវជនម្នាក់ បានធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពានជ្រោយចង្វារ ហើយគេបានឈរមើលចុះឡើង នៅលើស្ពាន ធ្វើឲ្យអ្នកដំណើរឆ្លងកាត់មិនចាប់អារម្មណ៍។ លុះមួយសន្ទុះក្រោយមក សម្រាប់តែយុវជនម្នាក់នេះ បានទុកទូរស័ព្ទ និង ដោះស្បែកជើងទុកដាក់ នៅលើស្ពាន ហើយបានសម្រេចចិត្តលោតពីលើស្ពាន ចូលទៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ភ្លាមៗនោះ ពួកគាត់បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ និង សាច់ញាតិ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយបានទទួលព័ត៌មានបែបនេះ សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ និង ទាក់ទងទៅក្រុមគ្រួសារ ហើយបានស្វែងរកទូកនេសាទឲ្យជួយតាមរកជនរងគ្រោះ។ បើទោះជាយ៉ាងណា គេមិនបានដឹង ថា ជនរងគ្រោះ មានវិបត្ដិអ្វី នៅក្នុងចិត្ត ទើបឈានដល់ការគិតខ្លី សម្រាប់បញ្ចប់ជីវិតរបស់ខ្លួនទាំងវ័យក្មេងបែបនេះឡើយ៕

ពត័មានពេញនិយម