សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ម្សិលមិញ ម៉ោង 03:12:PM

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍បញ្ជាក់ថា កម្ពុជាកំពុងរៀបចំឯកសារ ស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង ជើងតម្កល់ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅសៀមរាបឆ្នាំនេះ គឺជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ មិនមែនជាការបង្កើតព្រឹត្តិការណ៍មិនឱ្យគេចាប់អារម្មណ៍រឿងសង្គមដូចវិទ្យុបរទេសផ្សព្វផ្សាយប្រឌិតការពិតនោះឡើយ។ សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា កំពុងរៀបចំឯកសារ ស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។អាចជារូបភាពនៃ ជើងតម្កល់សូមជម្រាបថា នៅឆ្នាំ២០២៥នេះ គឺជាការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំទី១២ហើយ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនរហូតដល់ទៅ ៦ ទីតាំង ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋ ជាច្រើនរូប។ ឆ្នាំនេះនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន មានដូចជា ការសម្តែង ទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា 'STPM

សូមរម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕អាចជារូបភាពនៃ 2 នាក់ និង អក្សរ​ដែល​និយាយថា 'STPM A

ពត័មានពេញនិយម