រាជធានីភ្នំពេញ៖ បុរសម្នាក់បានប្រើប្រាស់អំពីហិង្សា ទោលើក្មួយប្រុស ហើយត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរបង្ហោះ នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន ថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម ជុំវិញករណីហិង្សានោះមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ ឈ្មោះ សូត្រ សុខថានី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង័្សយ ត្រូវបានពិនិត្យ និង ធ្វើតេស្ដរកឃើញមានសារធាតុញៀន នៅក្នុងខ្លួន។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីចាត់ការតាមនីតិវិធី៕