ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៅឃុំកោះសូទិន ស្រុកកោះសូទិន

7 ម៉ោងមុន

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ក្នុងការស្ម័គ្រចិត្ត ខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយ ក្រោមឆន្ទៈចូលរួម កិច្ចការងារ សង្គមទាំងការជួបជុំសប្បាយរីករាយ និងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងៗ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា ជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។

បន្ទាប់ពីមតិសំណេះសំណាល លោកប្រធាន និងសមាជិក សមាជិការទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិនូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោត ដូចជា៖ ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើម ដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមាជិកា ស.ស.យ.ក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

ពត័មានពេញនិយម