ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖​ រាជរដ្ឋាភិបាលកំពុងកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០

13-គុម្ភះ-2025 - ម៉ោង 11:05:AM

 

May be an image of 8 people, dais and text
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានកំពុងជំហានយ៉ាងស្វាហាប់ ប្រកបដោយ ថាមពល ដោយបានកំពុងនាំកម្ពុជាដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេច បាននូវមហិច្ឆិតាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 May be an image of 7 people and dais

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វ ប្រាកដនិយម និងជាក់ស្តែងនិយម ក្នុងបេសកម្មដ៏ឧត្តុងឧត្តម្ភជាប្រវត្តិសាស្រ្តរបស់ខ្លួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានកំពុងនាំសង្គមជាតិនៃកម្ពុជា ដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាង បាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេចបាននូវមហិច្ឆិតា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

 May be an image of 4 people and text

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងបន្ថែមថា ជុំវិញការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ បើមើលកំណត់ត្រា ប្រវត្តិសាស្រ្តនៅលើក្នុងពិភពលោក គឺមានតែប្រទេសកូរ៉េមួយគត់ ដែលសម្រេចបានពីប្រទេសមានចំណូលមធ្យម ក្លាយទៅប្រទេស អភិវឌ្ឍន៍ ខណៈប្រទេសលើពិភពលោកជាច្រើនទៀតដូចជានៅអឺរ៉ុប ឬសហរដ្ឋអាមេរិក ក៏មិនអាចសម្រេចបានតាមចក្ខុវិស័យនៅក្នុង រយៈពេល ២៥ ឆ្នាំនេះ។May be an image of 1 person, crowd and dais

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជុំវិញបញ្ហានេះសម្រាប់កម្ពុជា តើអាចសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន ដែរឬ ទេ? ឯកឧត្តម បន្តថា រឿងឆ្នាំ ២០៥០ លឿនឬក៏យឺតយ៉ាងណា វាគឺជារឿងមួយមិនសូវធំដុំប៉ុន្មាននោះទេ សំខាន់គឺយើងត្រូវមានឆន្ទៈ និង ស្មារតីដើរឆ្ពោះទៅរកអ្វីដែលខ្ពង់ខ្ពស់ និងរុងរឿង ។ ចំណែកមួយចំណុចទៀត យើងត្រូវចាប់ផ្តើមពីពេលនេះទៅដល់ឆ្នាំ ២០៥០ ឱ្យវារឹងមាំ និងប្រកបដោយភាពធន់។

 May be an image of 8 people, dais and text

ជុំវិញការក្លាយជាប្រទេសអ្នកមាននេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ប្រទេសជាតិមួយដែលមានពិពិធកម្មសេដ្ឋកិច្ច រឹងមាំរឹងមាំ វាគឺជាមូលដ្ឋានមួយដែលមានកម្រិតតម្លៃបន្ថែមខ្ពស់ ហើយម្ខាងទៀត, គឺជាសេដ្ឋកិច្ចមួយដែលមានភាពប្រកួតប្រជែងលើ ទីផ្សារអន្តរជាតិ ដែលបញ្ហាចំណែកតម្លៃលើមុខទំនិញវិញ ជាទំនិញដែលមានគុណភាព និងមានតម្លៃថោកសមរម្យ មានសេវាល្អ និងប្រកប ដោយភាពទាក់ទាញដូចជា៖ វិស័យវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាដើម ត្រូវតែមានលក្ខណៈប្រកួតប្រជែង៕May be an image of 3 people, dais and text that says 'និងវេ SUNOMOON MOON SUN RIVERSIDE RIVERSIDEHOTEL HOTEL'

ពត័មានពេញនិយម