ឃាត់ខ្លួនយុវជនម្នាក់ ដកហូតគ្រឿងញៀន ជិត២០គីឡូក្រាម

13-គុម្ភះ-2025 - ម៉ោង 09:55:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានដឹកជញ្ជូនគ្រឿងញៀន ជិត២០គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅតាមផ្លូវលេខ២២០ ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយកំពុងតែរៀចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការងារតាមជំនាញរបស់ខ្លួន។ លុះមកដល់វេលាម៉ោង១ និង ២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្រសម្រួលផ្នែកច្បាប់ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូននៅតាមផ្លូវលេខ ២២០ ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ នៅក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះ ហេង សំណាង ជនជាតិខ្មែរ ភេទប្រុស អាយុ២០ឆ្នាំ និង ដកហូតគ្រឿងញៀន ប្រភេទកេតាមីន ចំនួន១៨កញ្ចប់ មានទម្ងន់សរុប ១៧ ៩២៨ក្រាម (១៧គីឡូ និង៩២៨ក្រាម)។

ក្រោយពេលបង្ក្រាប និង ឃាត់ខ្លួនរួច សមត្ថកិច្ចជំនាញ បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយ និង វត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម