អគ្គលេខាធិការអាស៊ានត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោប្រធានព្រឹទ្ធសភា អញ្ជើញមកលេខាធិការដ្ឋានអាស៊ាន

13-គុម្ភះ-2025 - ម៉ោង 09:54:AM

អាចជារូបភាពនៃ 2 នាក់


(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក​ ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន។

អាចជារូបភាពនៃ 6 នាក់ និង អត្ថបទ
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកកាន់លេខាធិការដ្ឋានអាស៊ាន នៅក្នុងឆ្នាំ២០២៥នេះ ព្រមទាំងបានបញ្ជាក់ឡើងវិញអំពីភាពជាដៃគូដ៏រឹងមុំា រវាងអាស៊ាន និងប្រទេសកម្ពុជា ក៏ដូចជា បានផ្លាស់ប្តូរទស្សនៈស្តីពីអាទិភាពនៅក្នុងតំបន់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

អាចជារូបភាពនៃ 3 នាក់ និង អត្ថបទ
បន្ទាប់មកនៅរសៀលថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានទទួលរូបចម្លងនៃព្រះពុទ្ធបដិមាពីលោក Ameer Khurram Rathore ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំអាស៊ាន។


ការប្រគល់ជូននេះ គឺជានិមិត្តរូបនៃមិត្តភាព និងឆន្ទះរវាងអាស៊ាន និងប៉ាគីស្ថាន ហើយនឹងត្រូវដាក់តាំងនៅក្នុងវិចិត្រសាលអាស៊ាន នៅក្នុងលេខាធិការដ្ឋានអាស៊ាន។
លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Kate Rebholz ភារៈធារីនៃស្ថានបេសកកម្មសហរដ្ឋអាមេរិក ប្រចាំអាស៊ាន។

អាចជារូបភាពនៃ 2 នាក់, ជើងតម្កល់, ការិយាល័យពងក្រពើ និង អត្ថបទ
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធីនានា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកម្មវិធីកសាងសមត្ថភាពសម្រាប់បុគ្គលិកបម្រើការនៅលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសកម្មភាពផ្សេងៗ របស់មជ្ឈមណ្ឌលអាស៊ាន-អាមេរិក នៅទីក្រុងវាស៊ីនតោនឌីស៊ី ជាដើម។

អាចជារូបភាពនៃ 3 នាក់, សំលៀកបំពាក់ឈុត និង អត្ថបទ
បណ្ឌិត កៅ គឹមហួន ក៏បន្ដជួបជាមួយសាស្ត្រាចារ្យ Sarah Jane Halton ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ព័ន្ធភាពសម្រាប់នវានុវត្តន៍ត្រៀមសម្រាប់ជំងឺរាតត្បាត (CEPI)។


នៅក្នុងឱកាសនោះ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈវិស័យ និងបានរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានស្តីពីការស្រាវជ្រាវ ការបង្កើត និងការផលិតវ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន ជាដើម ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ និងជំងឺដែលកំពុងលេចឡើងថ្មីៗ៕

ពត័មានពេញនិយម