អាជ្ញាធរចុះធ្វើរដ្ឋបាល ឃាត់ខ្លួនជនសង័្សយម្នាក់ រុះរើរោងចំនួន៣

12-គុម្ភះ-2025 - ម៉ោង 11:26:AM

រាជធានីភ្នំពេញ៖ អាជ្ញាធរបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ច្បារអំពៅទី២ ចុះធ្វើរដ្ឋបាល នៅភូមិដើមចាន់១ និង ភូមិដើមស្លែង ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង័្សយម្នាក់ និង រុះរើសរោងចំនួន៣ជាកន្លែងស្នាក់នៅរបស់ជនសង័្សយ ប្រមូលម្ដុំគ្នាសេពគ្រឿងញៀន។

ប្រភពពីអាជ្ញាធរ បានឲ្យដឹង ថា កាលពីវេលាម៉ោង២ និង ៣០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ច្បារអំពៅទី២ ដឹកនាំដោយលោក នេត ឆាន់ ចៅសង្កាត់រងទី១ ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី អ៊ុរតនា នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ មេភូមិ ប្រជាការពារ ចុះត្រួតពិនិត្យរដ្ឋបាល នៅក្នុងភូមិដើមចាន់ទី១ និង ភូមិដើមស្លែង។ នៅក្នុងការត្រួតពិនិត្យនេះ អាជ្ញាធរបានឃាត់ខ្លួនជនសង័្សយម្នាក់ និង ដកហូតបានក្រាមសថ្លាមួយកូនកញ្ចប់ សង័្សយជាគ្រឿងញៀង ហើយបានរុះរោងចំនួន៣ ដោយសារមានការសង័្សយ ជាកន្លែងប្រមូលផ្ដុំ សម្រាប់ប្រើប្រាស់គ្រឿងញៀន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយម្នាក់ និង វត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី៕

ពត័មានពេញនិយម