សម្តេចតេជោ ផ្តាំទៅក្រុមអ្នកវិភាគមួយចំនួនថា មិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុកនោះ

11-គុម្ភះ-2025 - ម៉ោង 02:17:PM

អាចជារូបភាពនៃ 7 នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅក្រុម អ្នកវិភាគ ឬជនបរទេសមួយចំនួនថា វាមិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរខុសគន្លងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬខុសគន្លងពីស្រមោលរបស់ សម្តេចដែលជាឪពុករបស់នាយករដ្ឋមន្រ្តី បន្តវេនបច្ចុប្បន្ននោះ។

 

ផ្ញើសារចេញពីខេត្តកណ្តាល នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលរិះគន់ និងតែងតែវិភាគថា «ពេលណាទើបហ៊ុន ម៉ាណែត ដើរចេញពីស្រមោល ឪពុក ឬគណបក្សប្រជាជនកម្ពុជានោះ គប្បីក្រឡេកមើលអង្គបោះឆ្នោតឲ្យបានច្បាស់ ខណៈការប្រគល់អំណាចបន្តវេនដល់នាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះគឺបានបោះឆ្នោតយ៉ាងត្រឹមត្រូវ និងស្របទៅតាមគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះ។អាចជារូបភាពនៃ 10 នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចតេជោ ហ៊ុន សែនក៏បានផ្តាំដល់ក្រុមអ្នកវិភាគ ឬជនបរទេសមួយក្តាប់តូចទាំងនោះផងដែរថា កុំថាឡើងអ្នកផ្សេង ទោះបីកូនខ្លួនឯងក៏ដោយក៏នឹងត្រូវដកចេញពីដំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះសម្តេចតេជោក៏បានចំអក និង ផ្តាំឲ្យពួកទាំងនោះគប្បីរៀនឲ្យបានជ្រៅបន្តិច និងចេះដឹងជាងនេះបន្តិច ខណៈសម្តេចបានចាត់ទុកថាសម្តីលើកឡើងរបស់ពួកទាំងនោះថា«ពេលណាហ៊ុន ម៉ាណែតដើរចេញពីស្រមោលឪពុក ឬគណបក្សប្រជាជនកម្ពុជា»នោះគឺជាមនុស្សល្ងង់៕អាចជារូបភាពនៃ 7 នាក់, ប្រាសាទ, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់, មនុស្សកំពុងសិក្សា និង អក្សរ​ដែល​និយាយថា 'SHS MEDIA

ពត័មានពេញនិយម