ភ្លើងឆេះរថយន្ដស៊េរីទំនើបមួយគ្រឿង ផ្អើលដល់អ្នកភូមិ

11-គុម្ភះ-2025 - ម៉ោង 02:14:PM

រាជធានីភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង បានឆ្លងចរន្ដអគ្គិសនី បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមុខមុខផ្ទះលេខ T19 ផ្លូវបេតុង បុរីដឺវូដ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ អ្នកភូមិបានឃើញភ្លើងឆេះឆេះរថយន្ដមួយគ្រឿង ម៉ាកឌីហ្វេនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK 0108 យ៉ាងសន្ធោសន្ធៅ។ ឃើញបែបនេះ អ្នកភូមិបាននាំគ្នារត់ទៅជួយពន្លត់ និង សុំអន្ដរាគមន៍ពីសមត្ថកិច្ច។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះភ្លាម សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចេញមកជួយបាញ់ទឹកឲ្យរលត់អស់ទៅវិញ ដោយបានប្រើប្រាស់ទឹកអស់មួយរថយន្ដ។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។ ករណីនេះ បានបំផ្លាញរថយន្ដអស់មួយគ្រឿង ហើយវាបានធ្វើរងរបួសដល់ម្ចាស់រថយន្ត ឈ្មោះ ផេង លីកា ភេទស្រី អាយុ២០ស្នាក់នៅផ្ទះលេខ T19 ផ្លូវបេតុង បុរីដឺវូដ ភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និង ប៉ះពាល់ដល់ផ្ទះអ្នកជិតខាង ផងដែរ៕

ពត័មានពេញនិយម