រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់ សម្រាប់សង្ក្រាន្ដវត្ដភ្នំ

09-មេសា-2025 - ម៉ោង 09:56:AM

អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ ក្នុងសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំ«សង្ក្រាន្តវត្តភ្នំ» ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាប ថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័កព.ស.២៥៦៩ រដ្ឋបាល រាជធានីភ្នំពេញ នឹងរៀបចំសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយ ជាច្រើន មានដូចជា៖ កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។អាចជារូបភាពនៃ ប្រាសាទ និង អត្ថបទ

ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្ត សម្រាប់អ្នកចូលរួមកម្មវិធីសង្រ្កាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងប្រារព្ធពិធីឡើយ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំង ដោយសារមធ្យោយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី។មិន​មាន​ការពណ៌នា​រូបថត​ទេ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ 2 នាក់ និង ប្រាសាទ

ពត័មានពេញនិយម