ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ខណៈកំពុងដឹកនាំប្រទេសក្នុងសភាពចល័ត មានសន្តិភាពផង និងមានសង្រ្គាមផង។
សម្ដេចតេជោ បានសរសេរថា៖ឃើញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន»។
សម្ដេចតេជោបានបញ្ជាក់ថា រូបថត ៤ សន្លឹកនេះ ៣ សន្លឹកដើរចូលសភា និងប្រជុំសភា និង ១ សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ៕