វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល អំពីគំនិតផ្តួចផ្តើម និងការដោះស្រាយបញ្ហានានា

08-មេសា-2025 - ម៉ោង 09:48:AM

អាចជារូបភាពនៃ 4 នាក់

ភ្នំពេញ ៖ វិនិយោគិនអឺរ៉ុបបង្ហាញនូវទំនុកចិត្តជំនឿជឿជាក់លើរាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ជាពិសេស ការដោះស្រាយនូវបញ្ហានានា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ ក្រោមការណែនាំចង្អុល បង្ហាញដោយផ្ទាល់ ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។អាចជារូបភាពនៃ 1​ នាក់

​ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដែលទើបចូលកាន់តំណែង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំ កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, លោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប និងបាន ថ្លែងអំណរគុណ ចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិ ការធុរកិច្ច ក៏ដូចជាទំហំវិនិយោគជាបន្តបន្ទាប់។អាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

ឯកឧត្ដម ស៊ុន ចាន់ថុល បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ នេះជាការបំបែកកំណត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបានការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាព ស្តែងឱ្យ ឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំ គាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យ នៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ ទៅកាន់សហភាព អឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ។អាចជារូបភាពនៃ 17 នាក់ និង អត្ថបទ

ក្នុងកិច្ចសន្ទនានេះ តំណាងវិនិយោគិនអឺរ៉ុប បានបង្ហាញនូវទំនុកចិត្តខ្ពស់ អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ក្រៅពីនេះវិនិយោគិនទាំងនោះ បានបង្ហាញ នូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់លើបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ នឹងបទពិសោធន៍ដែលធ្លាប់ទទួលបាន ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។អាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

តំណាងវិនិយោគិនអឺរ៉ុប រំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមាន ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមួយកម្រិតទៀត។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពី អាណត្តិមុន បានយកវេទិកានេះ គោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយនូវបញ្ហា នានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលមានចំណាត់ការឆ្លើយតបរហ័ស៕អាចជារូបភាពនៃ 9 នាក់ និង អត្ថបទ

ពត័មានពេញនិយម