រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងអភិបាលរាជធានីភ្នំពេញ អញ្ជើញផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ

ម្សិលមិញ ម៉ោង 11:10:AM

 


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ (The Grand Terrace) ខណ្ឌទួលគោក។

អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទ
នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានថ្លែងថា យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលឱ្យកាន់តែច្រើន ដើម្បីអនាគតមុខរបរការងារ និងប្រាក់ចំណូលគ្រួសារពួកគាត់កាន់តែរីកចម្រើន។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយពីអត្ថប្រយោជន៍នៃការចុះឈ្នោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។អាចជារូបភាពនៃ 1​ នាក់

ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។អាចជារូបភាពនៃ 13 នាក់, ជើងតម្កល់ និង អត្ថបទ

បើតាមឯកឧត្តម ហែម វណ្ណឌី បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញ មានរហូតរាប់លាននាក់ ដែលទាមទារឱ្យយើងរៀបចំឱ្យមានការជួបជុំថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។ កន្លងមក បងប្អូនជាម្ចាស់អាជីវកម្ម អាចចុះឈ្មោះបាននៅ តែច្រកចេញ ចូលតែមួយ។ តែសម្រាប់ពេលនេះ បងប្អូនអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណបណ្ណ និងរូបថត គឺរួចជាស្រេច។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទ
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា សម្រាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ បងប្អូនអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះនៅធនាគារចំនួន៥ គេនឹងបំពេញកាេងារចុះឈ្មោះនេះឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ១០នាទីប៉ុណ្ណោះ។អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ, មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយ មិនចាំបាច់ណាមួយ ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបង់ចូលរដ្ឋឡើយ។អាចជារូបភាពនៃ 14 នាក់

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែនេះ ពោលគឺចាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤កន្លងមក មានបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះបានជាង១២០០នាក់ ដែលទាមទារសូមឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន។ បើបងប្អូនមិនចូលរួម អាជ្ញាធរមិនសហការ នោះការងារនេះ ពិតជាមិនទទួលបានជោគជ័យឡើយ។ ដូច្នេះសូមចូលរួមទាំងអស់គ្នា៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, ជើងតម្កល់ និង អត្ថបទ

ពត័មានពេញនិយម