បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់យ៉ាងរន្ធត់នៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រ ខណៈប្រពន្ធជនរងគ្រោះបានពោលពាក្យថាឲខ្ញុំនៅដូចម្តេចបើប្តីរបស់ខ្ញុំទៅបាត់ហើយនិងខ្ញុំទទួលយកមិនបានទេ

20-មករា-2025 - ម៉ោង 12:04:PM

បុរសវ័យចំណាស់ម្នាក់ធ្វើដំណើរពីអ្នកប្រពន្ធដោយមិនប្រយ័ត្នក៏ត្រូវបានរថយន្តបុកស្លាប់យ៉ាងរន្ធត់ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែរត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង ៧:២៣នាទីយប់។

នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ford មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BP 0636 បត់មិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកពីរនាក់ប្ដីប្រពន្ធវ័យចំណាស់មួយគូរ កំពុងធ្វើដំណើរ ដោយជិះម៉ូតូម៉ាក់ beat ពាក់ស្លាកលេខ ព្រះសីហនុ 1k 9694 ទៅត្រង់តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ដែលបណ្ដាលឲ្យ ប្ដីស្លាប់យ៉ាងរន្ធត់ចំណែកឯប្រពន្ធវិញបានពោលពាក្យថាឲខ្ញុំនៅដូចម្តេចបើប្តីរបស់ខ្ញុំទៅបាត់ហើយនិងខ្ញុំទទួលយកមិនបានទេ ក្រោយពីពោលពាក្យបែបនេះរួចប្រពន្ធរបស់ជនរងគ្រោះក៏បានសន្លប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងនិងបានធ្វើកោសល្យវិច្ច័យរួចដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកឯសាកសពរបស់ជនរងគ្រោះវិញត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

ពត័មានពេញនិយម