ចោរស្ទើរភ្លើងម្នាក់ ឆក់ទូរស័ព្ទបាន ខាតអស់ម៉ូតូមួយគ្រឿង

ម្សិលមិញ ម៉ោង 01:19:PM

រាជធានីភ្នំពេញ៖ ចោរម្នាក់បានជិះម៉ូតូឆក់ទូរស័ព្ទរបស់ស្រ្ដីម្នាក់បានសម្រេច ហើយបានជិះគេចខ្លួនបាត់ តែអស់លក្ខណ៍ ត្រង់ទូរស័ព្ទនោះមានភ្ជាប់ប្រព័ន្ធ ICLOUD ទើបម្ចាស់តាមរកឃើញ ធ្វើឲ្យរត់ចោលម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានស្រ្ដីម្នាក់បានជិះម៉ូតូទៅទិញទឹកដោះគោឲ្យកូន។ លុះពេលគាត់បានធ្វើដំណើរ មកដល់ភូមិសាស្រ្ដរបស់សង្កាត់ចោមចៅទី៣ ស្រាប់តែលេចមុខចោរបានជិះម៉ូតូ មកអែបគាត់ ហើយបានឆក់យកទូរស័ព្ទរបស់គាត់ បានសម្រេច រួចហើយបានគេចខ្លួនបាត់។ ប៉ុន្ដែភ្លាមនោះ ម្ចាស់ទូរស័ព្ទ បានឆែកមើលតាមប្រព័ន្ធ ICLOUD ក៏រកឃើញចោរនោះ ហើយបានធ្វើឲ្យគេភ័យរត់ចោលម៉ូតូមួយគ្រឿង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅយកម៉ូតូរបស់ចោរ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជននោះ មកផ្ដន្ទាទោស តាមច្បាប់៕

ពត័មានពេញនិយម