ភ្លើងឆេះព្រៃ នៅក្បែររោងចក្រអ្នកឧកញ៉ា ទ្រីភាព ផ្អើលដល់មន្រ្ដីយោធាចេញមកពន្លត់

4 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ គ្រោះអគ្គិភ័យ បានឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ រាលដាលជិតដល់ផ្ទះរបស់ប្រជាពលរដ្ឋ និង រោងចក្ររបស់អ្នកឧកញ៉ា ទ្រី ភាព បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ៥១ ស្ថិតក្នុងភូមិសាស្រ្ដឃុំភ្នំតូច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា កាលពីវេលាកើតហេតុ មានគ្រោះអគ្គិភ័យភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បានរាលដាលមកជិតដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និង រោងចក្ររបស់អ្នកឧកញ៉ា ទ្រី ភាព។ ប៉ុន្ដែភ្លាមៗនោះ សមត្ថកិច្ចពន្លត់អគ្គិភ័យ និង កម្លាំងទាហាន មានមូលដ្ឋាននៅជិតនោះ បានចេញមកធ្វើអន្ដរាគមន៍ពន្លត់ភ្លើង ដោយបានទប់ស្កាត់ មិនឲ្យភ្លើងបង្កការឆាបឆេះ បង្កើតទៅជាគ្រោះមហន្ដរាយធ្ងន់ធ្ងរនោះឡើយ។

បើទោះជាយ៉ាងណា ករណីនេះ មិនមានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ដល់មនុស្ស និង ខូចខាតទ្រព្យសម្បត្ដិ ឬ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ប៉ុន្ដែភ្លាមៗនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ អំពីដើមចមនាំឲ្យមានភ្លើងឆេះបែបនេះទេ៕

ពត័មានពេញនិយម