រាជធានីភ្នំពេញ៖ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា បាន និង កំពុងតែបង្កើនប្រតិបត្ដិការបង្ក្រាប និង ទប់ស្កាត់គ្រឿងញៀនយ៉ាងខ្លាំង ហើយសម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ពោលគឺរយៈពេល១ថ្ងៃ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាពាក់ព័ន្ធនឹងករណីនេះ ចំនួន៦០នាក់ ដោយក្នុងនោះមានស្រីចំនួន១០នាក់។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញពាក់ព័ន្ធរបស់កម្ពុជា នៅតាមបណ្ដាខេត្តនានា បានបង្ក្រាប និង ឃាត់ខ្លួនជនសង័្សយពាក់ព័ន្ធនឹងគ្រឿងញៀន សរុប៦០នាក់ នៅទូទាំងប្រទេស។ នៅក្នុងចំណោមជនសង័្សយទាំង៦០នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានការជាប់ពាក់ព័ន្ធជាច្រើនករណី រួមមាន៖ ១.ការជួញដូរចំនួន៣ករណី ឃាត់ខ្លួនជនសង័្សយចំនួន៩នាក់ (មានស្រី២នាក់), ២.ការដឹកជញ្ជូន-រក្សាទុក ចំនួន៦ករណី ឃាត់ខ្លួនជនសង័្សយ ចំនួន១០នាក់ (មានស្រី២នាក់) និង ៣.ការប្រើប្រាស់ចំនួន១៦ករណី ឃាត់ខ្លួនជនសង័្សយចំនួន៤១នាក់ (មានស្រី៦នាក់)។
ប្រភពដដែល បានបន្ដ ថា ក្រៅពីការឃាត់ខ្លួនជនសង័្សយទាំងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនផងដែរ មានដូចជា មេតំហ្វេតាមីន ម៉ាទឹកកក(Ice) មានទម្ងន់៦១,៩១ក្រាម៕