សម្តេចបវរធិបតី បានថ្លែងថា "មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មិនត្រឹមតែអភិវឌ្ឍន៍សំរាប់តែលំនៅដ្ឋានទេ នឹងអភិវឌ្ឍន៍កាន់តែច្រើនជាងនេះ"

ម្សិលមិញ ម៉ោង 01:18:PM

អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មុនត្រឹមតែអភិវឌ្ឍន៍សំរាប់តែលំនៅដ្ឋានទេ នឹងអភិវឌ្ឍន៍កាន់តែច្រើនជាងនេះ"។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ចក្ខុវិស័យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចក្ខុវិស័យវែងឆ្ថាយក្នុងការអភិវឌ្ឍ "។ សម្តេចបវរធិបតី បានបន្តថា "នៅទីនេះដោយមានយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកាលពីអាណត្តិទី៦ បានប្រែក្លាយតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀន មន្ទីរពេទ្យ"។អាចជារូបភាពនៃ 5 នាក់ និង អត្ថបទអាចជារូបភាពនៃ 8 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 11 នាក់ និង អត្ថបទអាចជារូបភាពនៃ 4 នាក់, ដើមឈើ និង ស្មៅ

អាចជារូបភាពនៃ អំពូល, មនុស្សច្រើន និង អត្ថបទ

សម្តេចបវរធិបតីជឿជាក់ថា "កម្ពុជា ក៏ដូចជាមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងបន្តអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់ ឱ្យកាន់តែល្អប្រសើរជាងនេះទៀត"។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថ្លែងអំណរគុណដល់ពលរដ្ឋដែលមានការជឿជាក់លើរាជរដ្ឋាភិបាល ទើបយើងអាចធ្វើការអភិវឌ្ឍដែលមានដូចថ្ងៃនេះ៕

ពត័មានពេញនិយម