ជនបរទេសមួយក្រុម ចាប់បង្ខំាំងស្រ្ដីខ្មែរម្នាក់រំលោភបូក រហូតបាត់បង់ជីវិត

ម្សិលមិញ ម៉ោង 12:10:PM

ខេត្តបន្ទាយមានជ័យ៖ ជនបរទេសមួយក្រុម បានបោកបញ្ឆោតស្រ្ដីរកស៊ីផ្លូវភេទម្នាក់ នាំទៅរួមភេទ រហូតនាងមិនអាចស៊ូទ្រាំបាន ហើយបានចាប់បង្ខាំងរំលោភបូក ធ្វើឲ្យនាងស្លាប់ ក៏ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ និង ឃាត់ខ្លួនចំនួន៣នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីករណីស្រ្ដីខ្មែរម្នាក់បានស្លាប់ទាំងអាក្រាតកាយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់លេខ៨ នៃផ្ទះសំណាក់​ពន្លឺពេជ្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះមក សមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅពិនិត្យ និង ស្រាវជ្រាវតាមជំនាញរបស់ខ្លួន ដោយបានសន្និដ្ឋាន ថា ជាអំពើឃាតកម្ម។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារបស់ជនសង័្សយ រហូតឈានដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងអំពើឃាតកម្មចំនួន៣នាក់ ជាជនជាតិឥណ្ឌូណេស៊ី រួមមាន៖ ១-ឈ្មោះ ផាវី ចូណាថាន់ (PAVI JONATHAN) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅក្រុងប៉ោយប៉ែត, ២-ឈ្មោះ ហឺរម៉ាន់សាយ៉ះ ភូត្រាហ៊ូតាហ្កាលុង (HERMANSYAH PUTRAHUTAGALUNG) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅក្រុងប៉ោយប៉ែត និង ៣-ឈ្មោះ អ៊ូយ៉ាន ជោទ្រី (UYAN JUATRI) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដឹកជញ្ជូនបាយ ស្នាក់នៅក្រុងប៉ោយប៉ែត។

ជនសង័្សយទាំង៣នាក់ បានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា នៅមុនពេលកើតមានអំពើឃាតកម្មនេះ ពួកគេបានឆាតទាក់ទងទៅនារីរងគ្រោះ ជាស្រ្ដីរកស៊ីផ្លូវភេទ ហើយបានណាត់ជួបគ្នា នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ។ បន្ទាប់មក ពួកគេបានលេបថ្នាំសម្រើប និង បានរួមភេទជាមួយនារីរងគ្រោះម្នាក់ម្តងៗ រហូតធ្វើឲ្យនាងមិនអាចស៊ូទ្រាំបាន ហើយបានរត់ចេញក្រៅបន្ទប់។ ភ្លាមៗនោះ ពួកគេបានចាប់នារីរងគ្រោះបង្ខាំងទុក ហើយបង្ខំរួមភេទ ជាមួយនឹងនាងបន្ដទៀត រហូតនាងស្រែកយំ ទើបពួកគេបានយកអាវយឺតក្នុងរបស់នាង មកខ្ពប់មាត់របស់នាង កុំឲ្យស្រែក។ បន្ទាប់មកពួកគេបាននាំគ្នាបន្តរួមភេទ ជាមួយនាងទាំងបង្ខំ ដោយម្នាក់ម្តងៗរហូតធ្វើឲ្យនាងស្លាប់ ទើបរុញនាងទម្លាក់ចេញពីគ្រែ ហើយបាននាំគ្នារត់ចេញពីផ្ទះសំណាក់ ដើម្បីគេចខ្លួនភ្លាមៗ។

សមត្ថកិច្ច បានបន្ដ ថា ក្រោយពេលសាកសួរ និង ពិនិត្យរួចមក សមត្ថកិច្ចជំនាញបានកំណត់អត្ដសញ្ញាណរបស់នារីរងគ្រោះ ឈ្មោះ ដន ដាវីន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ រីឯសពរបស់នាង ត្រូវបានដឹកយកទៅតម្កល់ទុកនៅក្នុងវត្តប្រជាធម្ម ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំប្រគល់ជូនសាច់ញាតិ ដឹកយកធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនសង័្សយទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម