រថយន្ដមួយគ្រឿង បើកបុកហ្វូងមនុស្សកំពុងដើរ បាត់បង់ជីវិតជាង៤០នាក់

ម្សិលមិញ ម៉ោង 12:30:PM

រដ្ឋធានប៉េកាំង៖ ប៉ូលិសចិន បានអះអាង ថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើង ដោយរថយន្ដមួយគ្រឿង បានបើកបំបុកហ្វូងអ្នកថ្មើរជើង កំពុងតែដើរ បណ្ដាលឲ្យមនុស្សយ៉ាងតិច៤៣នាក់បាត់បង់ជីវិត និង រាប់សិបនាក់ទៀតរងរបួស កាលពីថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តហ្គងដុង (Guangdong) នាភាគខាងត្បូងប្រទេសចិន។

បូលិសចិន បានបញ្ជាក់ ថា អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួន នាំទៅឃុំឃាំង។ ជនសង័្សយ ជាបុរសមានវ័យ៦២ឆ្នាំ។ ប៉ុន្ដែប៉ូលិសនៅមិនទាន់ដឹង អំពីគោលបំណងរបស់ជនសង័្សយ ឈានទៅបង្កឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបែបនៅទ្បើយ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានរាយការណ៍ ថា អ្នកថ្មើរជើងរាប់សិបនាក់ ដែលបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រួមទាំងមនុស្សចាស់ និងកុមារ។ អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកចំនួន៤កន្លែង។ រថយន្តបង្ក ជាប្រភេទរថយន្ដ SUV បានបើកបុកហ្វូងមនុស្សកំពុងតែហាត់ប្រាណ នៅតាមផ្លូវ នៅក្រៅមជ្ឈមណ្ឌលកីឡា។

ទីភ្នាក់ងារសារព័ត៌មានរបស់ Reuters បានផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវ នៃឃ្លីបនោះ។ រីឯសាក្សី បានឮស្រែក ថា «ភេរវករ» ខណៈជនរងគ្រោះកំពុងតែស្ថិតក្នុងរថយន្តសង្គ្រោះបន្ទាន់។

ស្របគ្នានេះដែរមជ្ឈមណ្ឌលកីឡាហ្ស៊ូហៃ (Zhuhai) បានក៏បានប្រកាស ថា ខ្លួននឹងបិទរហូតដល់មានការជូនដំណឹងបន្ថែម ក្រោយឧប្បត្តិហេតុនេះ។

គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ បានកើតឡើង ត្រឹមតែរយៈពេលមួយថ្ងៃ នៅមុនការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ និង អវកាសចិន ប្រចាំឆ្នាំ២០២៤។ ព្រឹត្តិការណ៍ដ៏ធំបំផុត បានធ្វើឡើង នៅ Zhuhai ចាប់ពីថ្ងៃទី១២ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ពត័មានពេញនិយម