ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៣៤នាក់ និងសំណេះសំណាលជាមួយសិស្សជាប់បាក់ឌុបចំនួន ២ពាន់នាក់ នៅខេត្តត្បូងឃ្មុំ

ម្សិលមិញ ម៉ោង 09:14:AM

អាចជារូបភាពនៃ 1​ នាក់ និង ជើងតម្កល់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិធីជួបសំណេះសំណាល ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបានប្រគល់អំណោយលើកទឹកចិត្តនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងកាលពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ មកពីស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។អាចជារូបភាពនៃ 1​ នាក់ និង ជើងតម្កល់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរជាខ្លាំង ដែលសិស្សនុសិស្សទាំងអស់ បានខិតខំសិក្សារៀនសូត្រ ១២ឆ្នាំកន្លងមកនេះ ហើយចុងក្រោយបានទទួលជ័យលាភី គួរជាទីគាប់ចិត្ត ដែលមិនត្រឹមតែចំពោះខ្លួនឯង និងឪពុកម្តាយ ព្រមទាំងក្រុមគ្រួសារ។ ក្នុងជំហានបន្ទាប់នេះ សិស្សានុសិស្ស ប្រឡងជាប់ នឹងត្រូវសម្រេចចិត្តចូលរៀនបន្តនៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យ ដើម្បីទទួលបាន ចំណេះដឹង និងចំណេះធ្វើ និងទទួលបានជំនាញសម្រាប់អនាគត។អាចជារូបភាពនៃ 5 នាក់ និង អត្ថបទ

ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្ត សូមឱ្យប្អូនៗសិស្សានុសិស្ស បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួននិងចូលរួមក្នុងភាពស្អាតក្នុងផ្នត់គំនិត (មានសុភាវធម៌៖ សុជីវធម៌ សីលធម៌ និងគុណធម៌) ឆ្ពោះទៅកម្ពុជាស្អាត និងកម្ពុជាស្អាត លើឆាកអន្តរជាតិ ទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។អាចជារូបភាពនៃ 5 នាក់
ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់រង្វាន់លើកទឹកចិត្ត ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ និទ្ទេស B ចំនួន ២១៣នាក់ និទ្ទេស C ចំនួន ៤៤៥នាក់ និទ្ទេស D ចំនួន ៧១០នាក់ និងនិទ្ទេស E ចំនួន ៦១២នាក់ សរុបចំនួន២,០១៤នាក់ ក្នុងនោះស្រី មានចំនួន ២៦៨នាក់។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សកំពុងសិក្សា, មនុស្សច្រើន និង អត្ថបទ

សូមជម្រាបជូនថា នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប ៥,៥៥២នាក់ (ស្រី ៣,១៩៤នាក់) និងបានប្រលងជាប់ ៤,៣៧៤នាក់ (ស្រី ២,៦៣២នាក់) ស្មើនឹង ៧៩,៩៨% (ស្រី ៨៣,៤២%)។ សិស្សនិទេ្ទស A មាន៧០នាក់ និទ្ទេស B មាន ៣៧៩នាក់ និទ្ទេស C មាន ៨៩៥នាក់ និន្ទេស D មាន ១,៥៥២នាក់ និងនិទ្ទេស E មាន ១៤៧៨នាក់។ ក្នុងនោះនៅស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ មានបេក្ខជនប្រលងចំនួន ៤៥៤នាក់ (ស្រី ១ ៣៧៥នាក់) នៅក្នុងសម័យប្រលងឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចូលរួមប្រមាណជាង ១៣ម៉ឺននាក់នៅទូទាំងប្រទេស៕អាចជារូបភាពនៃ 1​ នាក់ និង ការសិក្សា

ពត័មានពេញនិយម