បុរសម្នាក់ កំពុងបើកបរសុខៗ កើតជំងឺខ្យល់គរស្លាប់ចោលប្រពន្ធកូន

13-វិច្ឆិកា-2024 - ម៉ោង 12:35:PM

រាជធានីភ្នំពេញ៖ បុរសម្នាក់កំពុងតែបើករថយន្ដសុខៗ ស្រាប់តែកើតជំងឺខ្យល់គរ បណ្ដាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅត្រង់ចំណុចប្រសព្វគ្នា រវាងផ្លូវកម្ពុជាក្រោម និង ផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា នៅមុនពេកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដចាស់ ប្រភេទទួរីស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6180 ។ លុះពេលគាត់បានធ្វើដំណើរមកដល់ចំណុចកើតហតុ ក៏ឈប់រថយន្ដ ហើយមានការភ្ញាក់ផ្អើល អំពីមនុស្សស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ។ ការស្លាប់របស់ជនរងគ្រោះ អាចបណ្ដាលមកពីជំងឺខ្យល់គរ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយកសាកសព ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម