សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៉ី ដែលបានផ្ញើសារជូនសម្តេច អបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា

12-វិច្ឆិកា-2024 - ម៉ោង 09:25:AM

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

(ភ្នំពេញ)៖ ពីទីក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ លោកស្រី VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដែលបានផ្ញើសារលិខិតចូលរួមអបអរសាទរដល់ខួបលើកទី៧១ឆ្នាំ នៃបុណ្យឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញញជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលចំណងមិត្តភាព និងទំនាក់ទំនងជាប្រពៃណីរវាង កម្ពុជានិងរុស្សី ត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅគួរឱ្យកត់សម្គាល់។ ខ្ញុំត្រៀមខ្លួនជានិច្ច ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី សំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ»។

ជាថ្មីម្តងទៀត សម្តេចសូមឆ្លៀតឱកាសនេះ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន លោកជំទាវ សូម មានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច និងសូមប្រសិទ្ធ ពរ ប្រជាជន សហព័ន្ធរុស្ស៉ី សូមប្រកបដោយសុភមង្គល និងវិបុលភាព។

ពត័មានពេញនិយម