សម្តេចធិបតី ៖ ៦ខែចុងក្រោយនេះ អ្នកដែលធ្លាប់គាំទ្របក្សប្រឆាំងនៅក្រៅប្រទេស បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសារគេអស់ជំនឿ

11-វិច្ឆិកា-2024 - ម៉ោង 12:00:PM

 

សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានថ្លែងថា "ក្នុងរយះពេល៦ខែចុងក្រោយនេះ អ្នកដែលធ្លាប់គាំទ្របក្សប្រឆាំងនៅក្រៅប្រទេស បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសារគេអស់ជំនឿ"។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសដែលសម្តេចបវរធិបតី បានអញ្ជើញជាអធិបតីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល នៅខេត្តកែប នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា "ឥឡូវនេះថ្នាក់ដឹកនាំប្រឆាំងនៅក្រៅប្រទេស បានបង្កើតចលនាផ្សេងៗទៀត ហើយយកខ្លួនឯងធ្វើប្រធាន ដើម្បីគៀងគរ ថវិការនានា និងរៀបចំជំរុញមនុស្សឲ្យធ្វើសកម្មភាពហឹង្សា"។

សម្តេចធិបតី បានបញ្ជាក់ថា "ថ្ងៃមុនអ្នកស្រី មូរ សុខហួរ បានហោះទៅកូរ៉េ ដើម្បីគៀងគរ កុហកក្មេងៗឲ្យនាំគ្នាដុតប្រទេសខ្លួនឯង តែចុងក្រោយក្មេងគេអត់ជំនឿចំពោះការបោកកុហកទាំងអស់នោះ "។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា​ អរគុណដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសដែលបានយល់ពីការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនជឿចំពោះការញះុញង់របស់បក្សប្រឆាំង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាថា នឹងរក្សាសន្តិភាព ការពារពលរដ្ឋ មិនឲ្យអ្នកណាមកបំផ្លាញសុខសន្តិភាព តាមរយះយករឿងមិនពិតយកមកបំផុសពលរដ្ឋឲ្យធ្វើសកម្មភាពខុសច្បាប់នោះទេ៕

ពត័មានពេញនិយម