សម្តេចធិបតី បង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋក្នុងបណ្តាញសង្គម

25-កក្តដា-2024 - ម៉ោង 05:27:PM

 
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញ TikTok ផ្លូវការផ្ទាល់ខ្លួន របស់សម្តេច សម្រាប់ទំនាក់ទំនងបន្ថែមជាមួយប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គមដែលកំពុងមានប្រជាប្រិយនេះ។

May be an image of 1 person and text

តាមបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ»។

May be an image of 1 person and text
សម្តេចបានបន្តថា សម្តេចក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជនជាដើម។

សម្តេចបានបញ្ជាក់បន្តថា សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផង ហើយសម្តេចធិបតីក៏បានដាក់Linkតាមរយៈតំណភ្ជាប់មកជាមួយផងដែរ។