សមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ បង្ក្រាបដេប៉ូមួយកន្លែង រឹបអូសប្រេងរំអិលក្លែងក្លាយរាប់ពាន់ប៊ីដុង

25-កក្តដា-2024 - ម៉ោង 01:49:PM

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើស និង សមត្ថកិច្ចពាក់ព័ន្ធ បានបង្រ្កាបទីតាំងលួចលក់ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងដេប៉ូហេង សុខជា មានទីតាំងនៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

May be an image of 9 people and text
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានពាក្យបណ្ដឹង ពីក្រុមហ៊ុនក្រុមហ៊ុន P.K.I និង ក្រុមហ៊ុន Siam Kubota Corporation រួចមក កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និង តំណាងក្រុមហ៊ុនជាម្ចាស់សិទ្ធិផ្ដាច់មុខនាំចូល បានចុះឆែកឆេរនៅក្នុងដេប៉ូហេង សុខជា ។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានរកឃើញ និង រឹបអូសប្រេងម៉ាស៊ីនជាបណ្ដោះអាសន្ន រួមមាន ៖

May be an image of 5 people, speaker and text

១-ប្រេងរំអិល ម៉ាក NOVA 2T ចំណុះ1L ចំនួន ៤៩១ កំប៉ុង និង NOVA 2T ចំណុំ0,5Lចំនួន ៧៧១ កំប៉ុង ហើយសរុបប្រេងរំអិល ម៉ាក NOVA 2T ទាំងអស់ចំនួន ១ ២៦២ កំប៉ុង។

២-ប្រេងរំអិលម៉ាក TRA CHANG ចំណុះ3Lចំនួន ២ ៨០៨កំប៉ុង និង ប្រេងរំអិលម៉ាក TRA CHANG ចំណុះ 6L ចំនួន ២៧៨ ប៊ីដុង ហើយសរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣០៨៦ ប៊ីដុង។

May be an image of 10 people and text

ក្រោយពេលប្រតិបត្ដិការរួចរាល សមត្ថកិច្ចបានដកហូតវត្ថុតាំងទាំងអស់ បញ្ជូនមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន និង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ប្រឆាំងនឹងម្ចាស់ទីតាំង ឈ្មោះ ហេង សុខជា៕

ពត័មានពេញនិយម