រថយន្ដកុងតឺន័រមួយគ្រឿង បើកទាក់មែកឈើ រលំសង្កត់រថយន្ដបង្កការកកស្ទះចរាចរណ៍

22-កក្តដា-2024 - ម៉ោង 11:43:AM

រាជធានីភ្នំពេញ៖ រថយន្ដកុងតឺន័រមួយគ្រឿង បានបើកទាក់ជាមួយនឹងមែកឈើ បណ្ដាលឲ្យដើមឈើមួយដើមនោះ រលំសង្កត់ទៅលើរថយន្ដ បង្កការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង៨ និង ៥៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-1751 តាមបណ្ដោយផ្លូវលេខ២៧១ នៅក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលគាត់បានបើករថយន្ដ មកដល់ចំណុចកើតហតុ ក៏ទាក់ជាមួយនឹងមែកឈើ បណ្ដាលឲ្យដើមឈើនោះ រលំអស់មួយដើម សង្កត់ទៅលើរថយន្ដកុងតឺន័រ។ បើទោះជាយ៉ាងណា ករណីនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែវាគ្រាន់តែបានបង្កឲ្យមានការកកស្ទះចរាចរណ៍ ដល់បងប្អូនជាអ្នកធ្វើដំណើរតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ និង ជួយសម្រួលចរាចរណ៍ ហើយបានកាត់ដើមឈើនោះចេញ៕ ដោយកញ្ញា លីលី និង សុខ ផាយុទ្ធ

ពត័មានពេញនិយម