រាជធានីភ្នំពេញ៖ ក្មេងស្រីម្នាក់ទើបនឹងមានអាយុ១២ឆ្នាំ មិនដឹងជាមានរឿងអ្វី បានជាមានចិត្តខ្លាំង បានសរសេរពាក្យបណ្ដាំចុងក្រោយរបស់ខ្លួន ទៅជូនឪពុកម្ដាយ ហើយបានចុះចោលផ្ទះ ធ្វើឲ្យអ្នកមានគុណរបស់ពួកគេក្លាយខ្វល់យ៉ាងខ្លាំង ចំពោះការបាត់កូនជាទីស្រឡាញ់រប
ស់ពួកគាត់។
បើតាមលិខិតនោះ បានឲ្យដឹង ថា ក្មេងស្រីម្នាក់នេះ រុណ ច័ន្ទរស្មី អាយុ១២ឆ្នាំ។ នាងបានសរសេរ នៅក្នុងលិខិតរបស់នាង ថា៖«ម៉ាក់មិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយ ខ្ញុំហត់ណាស់ ខ្ញុំរកលុយឲ្យម៉ាក់ដល់ថ្ងៃចុងក្រោយ ខ្ញុំហត់ណាស់ អរគុណដែលម៉ាក់បានចិញ្ចឹមខ្ញុំ»។
ការចាកចេញពីផ្ទះទាំងវ័យក្មេងរបស់ក្មួយ អាចប្រឈមមុខនឹងហានិភ័យគ្រប់បែបយ៉ាង ព្រោះក្មួយស្រីនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិត ហើយអាចងាយនឹងរងគ្រោះ ពីការធ្វើបាបរបស់មនុស្សអាក្រក់។ ដូច្នេះសូមក្មួយស្រីវិលត្រឡប់ទៅផ្ទះវិញ ហើយឪពុកម្ដាយពិតជាមានការខ្វាយខ្វល់យ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ក្មួយស្រី ព្រោះគ្មានឪពុកម្ដាយណា មិននឹក និង មិនស្រឡាញ់ដល់កូនរបស់ខ្លួននោះឡើយ។
បើតាមការបង្ហោះនៅលើបណ្ដាញសង្គម ក៏បានដាក់លេខទូរស័ព្ទ 081 743494 និង 069 866 777 ដោយបានអះអាង ថា ជាលេខទូរស័ព្ទរបស់ឪពុកម្ដាយរបស់ក្មេងស្រីម្នាក់នេះ៕