អ្នកគាំទ្រកីឡាករប្រដាល់ធឿនធារ៉ាមានការខកចិត្តយ៉ាងខ្លាំងចំពោះការបដិសេធមិនប្រកួតរបស់កីឡាករលំដាប់ប្រទេសរូបនេះ

02-មករា-2025 - ម៉ោង 10:29:AM

ផ្ទុះការវែកញែកពេញបណ្ដាញសង្គម និងមហាជនអ្នកគាំទ្រប្រដាល់កីឡាគុនខ្មែរជាពិសេសគឺអ្នកដែលបានគាំទ្រកីឡាប្រដាល់គុនខ្មែរលំដាប់ប្រទេសគឺកីឡាករធឿនធារ៉ា ក្រោយធឿនធារ៉ាបានបដិសេធមិនប្រកួតនៅថ្ងៃទី 7 មករាឆ្នាំ 2025 ខាងមុខនេះ។

យោងទៅតាមសំណេរបកស្រាយនិងសុំទោសជាសាធារណៈរបស់កីឡាករលំដាប់ប្រទេសនេះបានរៀបរាប់យ៉ាងដូច្នេះថាខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខានមិនបានប្រគួតសម្រាប់ថ្ងៃ7មករាខាងមុខនេះ ខ្ញុំបាទគ្មានពាក្យអីនិយាយកែរខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រម៉ាតមិនចេះប្រុងប្រយ័ត្ន

សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ទូទាំងប្រទេស
សុំទោសសម្ដេចពុក
សុំទោសមេធំ
សុំទោសមេTommy

ខ្ញុំធឿន ធារ៉ា សុំពេលសំរាកព្យាបាលរបួស មួយរយះបន្ទាប់ពីនេះខ្ញុំនិងមិនធ្វេីអោយពុកម៉ែបងប្អូនខកបំណងទៀតឡេីយ

យ៉ាងណាមិញក្រោយពីចេញមុខបកស្រាយសុំទោសជាសាធារណៈក៏ដោយ ក៏កីឡាករធឿនធារ៉ារូបនេះប្រៀប 3 ដូចជាផ្ទាំងស៊ីប ដែលមានមហាជនជាច្រើនហាក់មិនពេញចិត្តនិងប្រតិកម្មយ៉ាងខ្លាំងទៅលើរូបលោក។ បើងាកមកចាប់អារម្មណ៍ជាមួយនឹងអ្នកដែលបានរៀបចំកម្មវិធីប្រកួតដ៏ធំនេះគឺលោក Tommy Kim នៅពេលនេះ ដែលខំគិតទុករាប់ខែ បាយលែងឆ្ងាញ់ហើយ ជាពិសេសម្ចាស់ស្ពនស័រ មួយឈុតនេះមិនដឹងចំណាយប៉ុន្មានមុឺនទេ រំពឹងថាមានការគាំទ្រលើសលប់ យ៉ាងណា វាជាមេរៀនធំបំផុតសម្រាប់គាត់។

ពត័មានពេញនិយម