ក្មេងពាលមួយក្រុម ដេញកាប់ជនរងគ្រោះ ទាំងកណ្ដាលអធ្រាត្រ

04-មករា-2025 - ម៉ោង 05:36:PM

រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ បានដេញកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស និង ខ្លះទៀតបានរត់គេចផុតពីគ្រោះថ្នាក់ កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ តាមផ្លូវឌួង ងៀប កែងនឹងផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ មានក្មេងទំនើងមួយក្រុមបានដេញកាប់ប្រហារទៅលើជនរងគ្រោះ ដោយបានបណ្ដាលឲ្យអ្នកខ្លះរងរបួស ហើយជនបង្កបានកាប់ដាច់ស្លាកលេខមួយម៉ូតូមួយគ្រឿង។ បន្ទាប់ពីមានហេតុការណ៍បែនេះ សមត្ថកិច្ចមូលដ្ឋានបានចេញធ្វើអន្ដរាគមន៍ភ្លាមៗ ធ្វើឲ្យក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួនបាត់អស់ ដោយបានបន្សល់ទុកកាំបិតផ្គាក់មួយដើម និង ដែកសរសៃមួយដើម នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានប្រមូលយកវត្ថុតាង និង នាំជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសុំសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ស្វែងរកជនបង្ក នាំមកចាត់ការតាមច្បាប់៕

ពត័មានពេញនិយម