រាជធានីភ្នំពេញ៖ ស្ដ្រីម្នាក់មានប្ដី និង កូនរួចហើយ បែរជាទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងប្រុសថ្មី ហើយត្រូវបានប្ដីទៅតាមទាន់កំពុងតែនៅជាមួយនឹងសហាយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ៤៥យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ នៃផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ បុរសជាប្ដីមានការសង័្សយ ទៅលើប្រពន្ធរបស់ខ្លួន អំពីការលួចលាក់ មានបុរសថ្មី តែមិនមានភស្ដុតាង សម្រាប់ចាប់កំហុស។ បន្ទាប់ពីមានការសង័្សយបែបនេះ បុរសជាប្ដីក៏ចេះតែតាមដាន អំពីសកម្មភាពរបស់ប្រពន្ធខ្លួន។ លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្ដីបានមកទាន់ប្រពន្ធរបស់ខ្លួន កំពុងតែក្នុងបន្ទប់ជាមួយប្រុសស្នេហ៍។
ក្រោយពេលកើតហេតុ បុរសជាប្ដីបានរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ ខណៈបុរសជាប្ដីបានអះអាង ថា គាត់នឹងលែងលះជាមួយនឹងប្រពន្ធរបស់គាត់៕