កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយជរាគថ្លង់ និងងងឹតភ្នែកក្នុងសង្កាត់កំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងគិតគូរដល់សុខទុកប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង គ្រប់ពេលវេលា ។ ស្ត្រីជរាពិការទាំង២នាក់បានថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្វបណ្ឌិត នៅពេលលោកជំទាវ កែ ចន្ទមុនី អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងអណ្តូងទឹកជូនពួកគាត់នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។
ស្ត្រីមេម៉ាយជរាគថ្លង់ និងងងឹតភ្នែកក្នុងសង្កាត់កំពង់ឆ្នាំងបានអោយដឹងថា៖ រាល់ថ្ងៃពួកគាត់មិនដែលគិតថា រស់នៅតែម្នាក់ឯង ឬគ្មាទីពឹងនោះឡើយ ដោយសារគុណបំណាច់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចន្ទមុនី អនុប្រធាន កិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជាពិសេសសម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ជាមួយជនរងគ្រោះគ្មានទីពឹងគ្រប់ទីកន្លែង និងបានផ្តល់នូវភាពកក់ក្តៅដល់ពួកគាត់ជានិច្ច។
ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត តែងតែមានក្តីនឹករលឹក និងគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់នៅគ្រប់ទីកន្លែង ហើយតាមរយៈក្រុមការងារថ្នាក់ខេត្តដែលបានចុះមកក្នុងថ្ងៃនេះ សម្តេច និងលោកជំទាវ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងសារអប់រំថែទាំសុខភាពឱ្យបានល្អ ជាពិសេស ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ ដើម្បីជៀសផុតពីជំងឺនានា ៕