នាវាទេសចរណ៍បរទេសមួយគ្រឿងផ្ទុកមនុស្សជិត ២.០០០នាក់ ចូលសំចតទស្សនកិច្ចនៅខេត្តព្រះសីហនុ

18 ម៉ោងមុន

អាចជារូបភាពនៃ ទូក


ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ បានចូលសំចតដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ។

អាចជារូបភាពនៃ ទូក
លោកបន្តថា នាវាទេសចរណ៍ ឈ្មោះ RIVIERA សញ្ជាតិ MARSHALL ISLAND ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១.៨៨៦នាក់ ក្នុងនោះមាននាវិកសរុបចំនួន ៧៥៦នាក់ បានចូលចតនៅ ក.ស.ស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេស វៀតណាម នៅយប់ថ្ងៃដដែល។ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេនៅលើនាវា ទេសចរណ៍នេះ គឺជនជាតិអាមេរិក និងជនជាតិកាណាដា ។

អាចជារូបភាពនៃ 15 នាក់, មនុស្សច្រើន និង អត្ថបទ
លោក បន្ថែមថា នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយជាង ២០០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែត្រ ជម្រៅទឹកជាង ៧ម៉ែត្រ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាស ឱ្យភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌ រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នក លក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។អាចជារូបភាពនៃ 7 នាក់

ពត័មានពេញនិយម