ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

ម្សិលមិញ ម៉ោង 09:15:AM

May be an image of 9 people, dais and text


នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន២៣០នាក់ (ស្រី ៦៥នាក់)។


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៤ កន្លងមក ស.ភ.រ បានជ្រើសរើស និងបណ្តុះបណ្តាល៖ សិស្សមន្ត្រីជាន់ខ្ពស់ ១២ជំនាន់ មានចំនួនសរុប ៦៤១នាក់ (ស្រី១៥៣នាក់) និងសិស្សមន្ត្រីក្រមការ ១០ជំនាន់ មានសរុបចំនួន ៧៩៤នាក់ (ស្រី២១០នាក់)។ សិស្សមន្ត្រីទាំងអស់នោះ បាន និងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

អាចជារូបភាពនៃ 2 នាក់ និង មនុស្សកំពុងសិក្សា
ចំនួនបេក្ខជនដាក់ពាក្យប្រឡងចូលរៀនសាលាភូមិន្ទរដ្ឋបាល មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តមកសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដែលបានកំណត់ឱ្យមានការកែទម្រង់លើគ្រប់វិស័យ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលធ្វើឱ្យវិស័យសាធារណៈមានភាពទាក់ទាញខ្លាំង សម្រាប់និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលនានា និងមួយផ្នែកទៀត ដោយសារជំនឿទុកចិត្តរបស់ពួកគាត់ ចំពោះដំណើរការប្រឡងប្រជែងជ្រើសរើសរបស់សាលាភូមិន្ទរដ្ឋបាល ដែលផ្តោតលើតម្លាភាព បរិយាបន្ន យុត្តិធម៌ និងគុណាធិបតេយ្យ។May be an image of 1 person, studying, dais and text

ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានបញ្ចាក់ថា ក្នុងឆ្នាំ២០២៥នេះ ស.ភ.រ នឹងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សរុបចំនួន ៥០នាក់ (ស្រី ១៣នាក់) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ សរុបចំនួន ១៨០នាក់ (ស្រី ៥២នាក់)៕May be an image of 8 people, dais and text

ពត័មានពេញនិយម