(មណ្ឌលគិរី)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហៃ វណ្ណា អតីតប្រធានចលនា យុវជន អតីត គណបក្សសង្គ្រោះជាតិប្រចាំ ប្រទេស ជប៉ុន បានធ្វើដំណើរចុះមើលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដំណើរចុះមើលដោយផ្ទាល់នូវស្ថានភាពតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម លោក ហៃ វណ្ណា និង ប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បានចាប់ផ្តើមពីចំណុចបង្គោលព្រំដែនលេខ៦៥ ស្ថិត នៅ ជាប់ ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ហើយបន្តធ្វើដំណើរនៅលើផ្លូវក្រវាត់ ព្រំដែនឆ្ពោះទៅ ខាង ស្រុក អូរ រាំង។
លោក ហៃ វណ្ណា ដែលធ្លាប់បានរិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រី កោណ កម្ពុជា ឡាវ និងវៀតណាម ហើយក៏ធ្លាប់បំផុសយុវជនធ្វើការតវ៉ាប្រឆាំង ផ្តួលរំលំរាជ រដ្ឋា ភិបាល ក្រោយហេតុផលថាកិច្ចសហប្រតិបត្តិការនេះនាំឱ្យបាត់បង់បូរណភាពទឹកដី និងអធិប តេយ្យជាតិជាដើម។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ហៃ វណ្ណា បានឱ្យដឹងថា លោកមិនដែលបានមក ដល់ខេត្តមណ្ឌលគិរី ហើយក៏មិនធ្លាប់បានធ្វើដំណើរមើលតាមព្រំដែននោះដែរ។ លោកមិនធ្លាប់ បាន ដឹងពីកិច្ចការបោះបង្គោលព្រំដែន និងការរៀបចំព្រំដែនរបស់រាជរដ្ឋាភិបាលនោះឡើយ។
ក្រោយបានមើល ទិដ្ឋ ភាព ជាក់ស្តែង តាមព្រំដែន និងស្តាប់ការពន្យល់ខ្លះៗពីអាជ្ញាធរ និងនគរបាល ការ ពារព្រំដែន ពាក់ព័ន្ធការងារបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ការសាងសង់ផ្លូវ ក្រវាត់ ព្រំដែន ការរៀប ចំពលរដ្ឋរស់នៅ និងធ្វើចម្ការតាមព្រំដែ ធ្វើឱ្យលោក ហៃ វណ្ណា បាន ជ្រាប ច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យ ជាតិ។
តាមរយៈការរៀបចំបង្គោលព្រំដែនមានបង្គោលមេ បង្គោលបំពេញបន្ថែម បង្គោលតម្រុយ ផ្លូវក្រវាត់ ព្រំដែន កម្លាំងនគរបាលការពារព្រំដែន បូករួមការរស់នៅ និងធ្វើចម្ការរបស់ប្រជាពលរដ្ឋ លោក ហៃ វណ្ណា បានបង្ហាញជំនឿចិត្តថា ទឹកដីកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ មិនអាចជាតិសាសន៍ ដទៃរំលោភបំពានបាននោះទេ។
ទន្ទឹមនឹងបានមើលឃើញជាក់ស្តែងពីភាពការពារយ៉ាងរឹងមាំនៃបូរណភាពទឹកដី លោក ហៃ វណ្ណា បានអំពាវនាវដល់យុវជនដែលឈឺឆ្អាលរឿងទឹកដី ត្រូវសិក្សាឈ្វេងយល់លើបញ្ហាទឹកដី ឬកិច្ចការ ព្រំដែនមុននឹងសម្តែងមតិ។ ជាពិសេសមិនត្រូវយកបញ្ហាទឹកដីបង្កើតជាបញ្ហា «ដុតឱ្យខ្លោច រោចឱ្យឆៅ» បង្កើតភាពវឹកវរនៅក្នុងសង្គមជាតិនោះឡើយ៕