បង្រ្កាបទីតាំងល្បែងស៊ីសងរបស់ជនបរទេស ឃាត់ខ្លួនជិត២០០នាក់

07-វិច្ឆិកា-2024 - ម៉ោង 10:29:AM

រាជធានីភ្នំពេញ៖ ជនបរទេស បាននាំគ្នាបើកល្បែងស៊ីសងតាមអនឡាញ ដោយខុសច្បាប់ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា ចុះបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ជិត២០០នាក់ កាលពីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលក្រុមការងារជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងមក អំពីករណីចាប់បង្ខាំង នៅក្នុងអគារនោះរួចមក កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបតែម្ដង។ ជាលទ្ធផល សមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនបរទេស ជិត២០០នាក់។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញ កំពុងតែរៀបចំឯកសារ បណ្ដេញជនបរទេសទាំងនោះ ចេញពីប្រទេសកម្ពុជា។ ដោយឡែក ម្ចាស់ទីតាំងបើកល្បែងស៊ីសងដោយខុសច្បាប់ និងអ្នកពាក់ព័ន្ធ កំពុងតែស្ថិតក្នុងចំណាត់ការរបស់សមត្ថកិច្ច៕

ពត័មានពេញនិយម