អគ្គីលេបត្របាក់ផ្ទះល្វែង-វីឡា ចំនួន៦ខ្នង នៅទីរួមខេត្តតាកែវ

26-កក្តដា-2024 - ម៉ោង 04:37:PM

ខេត្តតាកែវ៖ គ្រោះអគ្គិភ័យ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញផ្ទះលក់គ្រឿងបន្លាស់ម៉ូតូ និង រថយន្ដ ហើយបានបន្ដរាលដាលដល់ផ្ទះផ្សេងៗទៀត ធ្វើឲ្យមនុស្សម្នាភ័យស្លន់ស្លោ ស្នើសុំអន្ដរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ចេញមកជួយបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និង ជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា គ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យឆេះផ្ទះ អស់ចំនួន៥ល្វែង និង ផ្ទះវីឡាកម្ពស់២ជាន់មួយខ្នង រួមទាំងសម្ភារមួយចំនួនធំ។ នៅក្នុងការជួយអន្ដរាគមន៍បាញ់ទឹកពន្លត់គ្រោះអគ្គិភ័យនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរខេត្តបាលតាកែវ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុប១៤គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍គ្រោះអគ្គិភ័យនេះបានទាំងស្រុង។

បើទោះជាយ៉ាងណាក៏ដោយ ក្រោយពេលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងភ្លាមៗនោះ សមត្ថកិច្ចខេត្តតាកែវ នៅមិនទាន់បានបញ្ជាក់ អំពីទំហំខូចខាត គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយ។ គ្រោះអគ្គិភ័យនេះ បានបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី៕

ពត័មានពេញនិយម