រថយន្ដធុនធំមួយគ្រឿង បើកបុកម៉ូតូ ខ្ទាតអ្នកចូលក្រោមកង់រថយន្ដ

16-តុលា-2024 - ម៉ោង 10:37:AM

ខេត្តបន្ទាយមានជ័យ៖ រថយន្ដធុនធំមួយគ្រឿង បានបើកបុកម៉ូតូមួយគ្រឿង ខ្ទាតអ្នកបើកចូលក្រោមកង់រថយន្ដ ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តយ៉ាងខ្លាំង កាលពីវេលាយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ គេឃើញរថយន្ដធុនធំមួយគ្រឿង មានសណ្ដោងកន្ទុយដឹកសសរបេតុង បានបើកបរនៅក្នុងល្បឿនល្មម។ លុះពេលរថយន្ដនោះ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿង ខ្ទាតបុរសជាអ្នកបើក ចូលក្រោមកង់រថយន្ដ កិនស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានធ្វើកំណត់ហេតុ ដកហូតយានយន្ដពាក់ព័ន្ធទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីមកដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម