បង្ក្រាបមុខសញ្ញាលួច-កាន់អាវុធខុសច្បាប់ ឃាត់ខ្លួនមនុស្សជាច្រើននាក់

ម្សិលមិញ ម៉ោង 03:24:PM

 

រាជធានីភ្នំពេញ៖ ជនទំនើងមួយក្រុម ជាមុខសញ្ញាលួច ហើយរក្សាទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់ ក៏ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ E១០៣ ជាន់ទី១ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការងារតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីលួច រក្សាទុក និងកាន់កាប់អាវុធ ដោយខុសច្បាប់។ ក្រៅពីការឃាត់ខ្លួនជនសង័្សយទាំងនេះ សមត្ថកិច្ចបានដកហូតដែកកែច្នៃជាសម្ភារកាច់កម៉ូតូ ចំនួន១, សារធាតុញៀន ចំនួន៦កញ្ចប់ ហើយក្នុងនោះមាន១ថង់ធំល្មម និង ៥កញ្ចប់ទៀត និងសម្ភារមួយចំនួនទៀត។

ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចបានបញ្ជូនជនសង័្សយ បញ្ជូនទៅកាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕

ពត័មានពេញនិយម