អ្នកខ្លះអាណិត រីឯខ្លះទៀតត្រេកអរ ពេលបុរសសរសៃប្រសាទម្នាក់បានស្លាប់

ម្សិលមិញ ម៉ោង 04:26:PM

 

ខេត្ត​ព្រៃវែង ៖ ជនសរសៃប្រសាទម្នាក់ឈ្មោះ សេង សារិទ្ធ ភេទប្រុស អាយុ 36ឆ្នាំ ដែលធ្លាប់តែដើរអុកឡុកអ្នកភូមិក្នុងទីប្រជុំជនអ្នកលឿង នាពេលកន្លងមក ពេល នេះសុខៗស្រាប់តែប្រទះឃើញ លង់ទឹកទន្លេស្លាប់ដោយមិនដឹងពីមូលហេតុ។
ប្រភពពត៌មានបានអោយដឹងថា សាកសពជនសរសៃប្រសាទម្នាក់នេះ ត្រូវបានអ្នកស្រុកប្រទះឃើញអណ្ដែតទឹក នៅចំណុចខាងក្រោយដេប៉ូខ្សាច់ ចាន់ សុផានិត ដែលស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីវេលាម៉ោង7ព្រឹក ថ្ងៃទី 16 តុលា។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានអះអាងបន្ថែមថា គេបានឃើញជនរងគ្រោះ ដើរនៅមាត់ទន្លេក្បែរចំណុចកើតហេតុ កាលពីរសៀលថ្ងៃទី 15 តុលា ប៉ុន្តែគេមិនបានចាប់អារម្មណ៍តាមដាននោះទេ លុះព្រឹកឡើងថ្ងៃទី 16 តុលា ក៏ស្រាប់តែប្រទះឃើញសាក សពអណ្ដែតទឹកតែម្ដង។

សមត្ថកិច្ចស្រុកពាមរក៍ បានអោយដឹងថាជុំវិញការស្លាប់នេះ មានអ្នកស្រុកខ្លះបានបង្ហាញពីការអាណិតអាសូរចំពោះជនរងគ្រោះ មិនគួរណាមកលង់ទឹកស្លាប់ទាំងវ័យក្មេងបែបនេះ តែសម្រាប់បងប្អូនក្រុមអាជីវករ នៅផ្សារអ្នកលឿងវិញ បែរជាមានអារម្មណ៍ធូរទ្រូង និងត្រេកអរ ព្រោះធ្លាប់ត្រូវបានជនរងគ្រោះអុកឡុក វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងដុតភ្លើងធ្វើឲ្យផ្អើល រត់ជាន់ជើងគ្នាជាច្រើនដងរួចមកហើយ។

ទោះជាយ៉ាងណា ក្រោយប្រទះឃើញសាកសពជនរងគ្រោះ សមត្ថកិច្ចបានស្រង់យកសព ដឹកយកទៅរក្សាទុកនៅវត្តស្ទឹងស្លូត រង់ចាំឲ្យសាច់ ញាតិទៅទទួលយកសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ពត័មានពេញនិយម