លួចបានគ្រាន់ ពលរដ្ឋដេញតាមទាន់ វាយទក់សាច់

21 ម៉ោងមុន

 

រាជធានីភ្នំពេញ៖ បុរសម្នាក់មិនខិតខំប្រឹងប្រែងស្វែងរកការងារសុចរិត បែរជាបានចូលទៅលួចទូរស័ព្ទរបស់អ្នកភូមិ តែអស់ល័ក្ខណ៍ ត្រូវបានម្ចាស់ឃើញទាន់ ក៏ស្រែកឆោឡោឡើង ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាដេញចាប់បាន រួចហើយបានវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យទ្រមខ្លួន កាលពីវេលាយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅជិតវត្ដទួល ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ ជនសង័្សយ បានចូលទៅលួចទូរស័ព្ទដល់ក្នុងផ្ទះរបស់អ្នកភូមិមួយកន្លែង។ ប៉ុន្ដែជាចៃដន្យ ម្ចាស់ផ្ទះ បានដឹងខ្លួនទាន់ ក៏ស្រែកឆោឡោឡើង ធ្វើឲ្យផ្អើលដល់អ្នកជិតខាង នាំគ្នាដេញព័ទ្ធចាប់បាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង រហូតវិះរលត់ធាតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ពត័មានពេញនិយម