ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង ដួលដេកលើថ្នល់ទាំងសងខាង

16-តុលា-2024 - ម៉ោង 10:38:AM

 

រាជធានីភ្នំពេញ៖ ម៉ូតូ២គ្រឿង បានបើកយ៉ាងលឿន ជ្រុលចង្កូទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាត និង រងរបួសដូចគ្នា កាលពីវេលាយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ដុបទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HG-7884 យ៉ាងលឿន។ លុះពេលគាត់បានធ្វើដំណើរមកដល់ចំណុចកើហេតុ ក៏ជ្រុងចង្កូតទៅបុកគ្នាជាមួយនឹងបុរសម្នាក់បើកម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BB-8968 យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលដេកទៅលើថ្នល់ រងរបួសធ្ងន់ទាំងសងខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ដោះស្រាយតាមនីតិវិធី។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស៕

ពត័មានពេញនិយម