មន្ទីរធម្មការ និងសាសនា ថាបុគ្គលម្នាក់សកម្មភាពសូត្រធម៌ប្រោះព្រំ នៅក្បែរព្រះអង្គចេកព្រអង្គចមនោះ ជាជនមានសតិមិនល្អ

22 ម៉ោងមុន



សៀមរាប ​៖ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹង​បណ្តាញសង្គមបានបង្ហោះ​រូបភាពវីដេអូ បុគ្គលម្នាក់អង្គុយសូត្រធម៌ប្រោះព្រំបែបពុទ្ធសាសនាដល់ប្រជាពលរដ្ឋដែលទៅ​គោរពបូជានៅព្រះវិហារព្រះអង្គ ចេកព្រះអង្គចម ក្បែររបងព្រះរាជដំណាក់ក្រុង/ខេត្តសៀមរាប ។


នៅក្នុងសេចក្តីបំភ្លឺនេះ មន្ទីរធម្មការនិងសាសនាខេត្ត ក៏បានសូមសំណូមពរ ដល់សាធារណជនទាំងអស់ មេត្តាពិចារណា និងសូមប្រើប្រាស់ជំនឿប្រកបដោយបញ្ញា និងមេត្តាបញ្ឈប់ការចែកចាយ សកម្មភាពទាំងនេះ ដើម្បីចូលរួមថែរក្សាគុណ តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋនៃយើងផងដែរ ។

មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប សូមធ្វើការបំភ្លឺប្រគេន-ជូនដល់ព្រះថេ រានុត្ថេរៈ សាធារណជន និងអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់មេត្តាជ្រាបថា៖ ថ្មីៗនេះ មន្ទីរធម្មការនិងសាសនាខេត្តបានពិនិត្យឃើញថា នៅតាមបណ្តាញសង្គមបានបង្ហោះរូបភាពវីដេអូ បុគ្គលម្នាក់អង្គុយសូត្រធម៌ប្រោះព្រំបែបពុទ្ធសាសនា ដល់ប្រជាពលរដ្ឋដែលទៅគោរពបូជានៅព្រះវិហារព្រះអង្គ ចេកព្រះអង្គចម ក្បែររបងព្រះរាជដំណាក់ខេត្តសៀមរាប។

មន្ទីរធម្មការនិងសាសនាខេត្តសៀមរាប សូមពិតប្រគេននិងជម្រាបជូនថាបុគ្គលម្នាក់នោះជាជនមានសតិមិនល្អ រស់នៅស្នាក់អាស្រ័យតាមវត្ត និងបានដើរត្រាច់ចរនៅតាមទីកន្លែងមួយចំនួនជាប្រចាំ។ ថ្មីៗនេះ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានបណ្តាញសង្គម (Facebook) ដែលមានគណនីឈ្មោះ KH Angkor បានថត Live សកម្មភាពសូត្រធម៌ប្រោះព្រំ និងនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ បណ្តាញសង្គម (Tik Tok) ដែលមាន គណនីឈ្មោះ Seng Leng បានបង្ហោះសកម្មភាពសូត្រធម៌ប្រោះព្រំដូចគ្នានេះដែរ ដែលធ្វើឱ្យសាធារណជន និង ពុទ្ធបរិស័ទមួយចំនួនមានការយល់ច្រឡំ ។


មន្ទីរធម្មការនិងសាសនាខេត្ត សូមសំណូមពរដល់សាធារណជនទាំងអស់ មេត្តាពិចារណានិងសូមប្រើប្រាស់ជំនឿប្រកបដោយបញ្ញា និង សូមមេត្តាបញ្ឈប់ការចែកចាយសកម្មភាពទាំងនេះ ដើម្បីចូលរួមថែរក្សាគុណ តម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៃយើង៕

ពត័មានពេញនិយម