ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា

22 ម៉ោងមុន

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់, ការិយាល័យពងក្រពើ និង អត្ថបទ

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។

សម្ដេចនយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។អាចជារូបភាពនៃ 12 នាក់, ការិយាល័យពងក្រពើ, ជើងតម្កល់ និង អត្ថបទ

បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕

ពត័មានពេញនិយម