ក្រុងសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ជាគោលដៅដ៏មានប្រជាប្រិយបំផុត របស់អ្នកដំណើរអង់គ្លេស សម្រាប់ឆ្នាំ២០២៥

21 ម៉ោងមុន

ក្រុងសៀមរាប ដែលជារាជធានីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយបំផុតរបស់អ្នកដំណើរអង់គ្លេស សម្រាប់ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ Skyscanner កាលពីពេលថ្មីៗនេះ។

បើតាមការចេញផ្សាយ ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Reggio Calabria នៃប្រទេសអ៉ីតាលី និងចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុង Tartu នៃប្រទេសអេស្តូនី។

ដោយឡែកក្នុងចំណោមទីក្រុងជាប់ចំណាត់ថ្នាក់ល្អបំផុតទាំង១០នេះ ក៏មានទីក្រុង Panglao នៃសាធារណរដ្ឋហ្វីលីពីន ដែលជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ចំណាត់ថ្នាក់លេខ៧ ហើយទីក្រុង Stuttgart នៃសហព័ន្ធអាល្លឺម៉ង់ និងទីក្រុង Thiuvananthapuram នៃសាធារណរដ្ឋឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៩ និងលេខ១០៕

ពត័មានពេញនិយម