ចោរដៃឆើតម្នាក់ ចូលលួចលុយរបស់អ្នកលក់សាំង គេចខ្លួនបាត់

21 ម៉ោងមុន

 

រាជធានីភ្នំពេញ៖ អ្នកលក់សាំងម្នាក់ បានដេកលក់មួយភាំង ស្រាប់តែចោរបានចូលទៅលួចយកកាបូប ដែលមានដាក់លុយ ហើយបានគេចខ្លួនបាត់ ទើបម្ចាស់ដឹងខ្លួន ក៏បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤ នៅក្នុងការ៉ាស់សាំង និងហ្គាសមួយកន្លែង តាមផ្លូវលេខ២៧១ នៅជិតស្តុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមបុគ្គលិកស្ថានីយសាំងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គាត់បានទម្លាក់ខ្លួនដេក ហើយក៏បានដេកលក់មួយភ្លាំង។ លុះមកដល់វេលាខាងលើ ស្រាប់តែចោរម្នាក់ បានចូលមកលួចយកកាបូបលុយ ដែលមានលុយក្នុងនោះ សរុបប្រហែលជាងមួយលានរៀល រួចជិះកង់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ចជួយសាវជ្រាវ ស្វែងរកចោរនោះ នាំមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ពត័មានពេញនិយម