បុរសម្នាក់បើកម៉ូតូលឿន គេចពីកង់បី ហក់ទៅបុកកន្លែងលក់ស៊ុប

25-កក្តដា-2024 - ម៉ោង 05:23:PM

 

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានបើកម៉ូតូយ៉ាងលឿន គេចពីកង់បី ក៏ជ្រុលទៅបុកកន្លែងលក់ស៊ុប នៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកលក់ និង ភ្ញៀវភ័យព្រលឹងចុងសក់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានជិះម៉ូតូតែម្នាក់ឯង បោះពួយយ៉ាងលឿន។ លុះពេលគេបានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏វាក់ជាមួយនឹងម៉ូតូកង់បី ទើបអ្នកបើកបរ បានបើកម៉ូតូគេច បណ្ដាលឲ្យជ្រុលទៅបុកកន្លែងអ្នកលក់ស៊ុប បង្កការខូចខាតទូរស័ព្ទរបស់អ្នកលក់ និង សម្ភារមួយចំនួនទៀត។

បើទោះជាយ៉ាងណា ករណីនេះ មិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ប៉ុន្ដែប្រសិនបើម៉ូតូ ចូលទៅក្នុងឆ្នាំងស៊ុបវិញ ប្រហែលជាអ្នកបើកម៉ូតូ មិនដឹងទៅជាយ៉ាងណានោះឡើយ។ បន្ទាប់មក ភាគីទាំង២ក៏បានដោះស្រាយគ្នាតាមសន្ដិវិធី៕

ពត័មានពេញនិយម