អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី អាចធ្វើឲ្យមានវិបត្ដិដល់ហុងគ្រី

25-កក្តដា-2024 - ម៉ោង 09:49:AM

រដ្ឋធានីប៊ូដាប៉េស្ដ (Budapest)៖ ស្របពេលអ៊ុយក្រែន កំពុងតែដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី ដែលបង្ហូរកាត់ប្រទេសរបស់ខ្លួន នាំទៅផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី និង ស្លូវ៉ាគី នោះ លោកនាយករដ្ឋមន្រ្ដី វិកទ័រ អ័របាន មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្ដិថាមពល នៅក្នុងប្រទេសរបស់គាត់ ទើបរដ្ឋាភិបាលក្រុងប៊ូដាប៉េស្ដ កំពុងតែអំពាវនាវដល់សហភាពអឺរ៉ុប ចេញមុខទៅសម្របសម្រួលជាមួយអ៊ុយក្រែន ដើម្បីស្ដារនូវស្ថានការណ៍នេះឡើងវិញ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ជាមួយនឹងការផ្តោតយ៉ាងសំខាន់ នៅទីក្រុងប្រ៊ុសសែលស៍ នាពេលបច្ចុប្បន្ន ចំពោះការជ្រើសរើសស្នងការសហភាពអឺរ៉ុបថ្មី ចំនួន២៧នាក់ ដោយបេក្ខភាពម្នាក់ៗ មកពីប្រទេសសមាជិករបស់ប្លុកនេះ នឹងមានមនុស្សជាច្រើន សង្ឃឹម ថា ប្រធានាធិបតីរបស់សហភាពអឺរ៉ុប រយៈពេលប្រាំមួយខែរបស់ហុងគ្រី នឹងឆ្លងកាត់មិនមែនដោយចៃដន្យនោះឡើយ។

លោក ធូ ង្វៀន (Thu Nguyen) ជាអ្នកវិភាគនយោបាយ មកពីមជ្ឈមណ្ឌល Jacques Delors (ចេកខ្វេស ដេល័រ) បានអះអាង ថា ចាប់តាំងពីការងារតូចតាច តាមនីតិប្បញ្ញត្តិ នឹងត្រូវបានអនុវត្ត នៅក្នុងអំឡុងពេលនេះ ប្រធានក្រុមប្រឹក្សា មានសារៈសំខាន់ ជាពិសេស នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័បាន (Viktor Orban) នឹងមិនមានឱកាស មានឥទ្ធិពលខ្លាំង ទៅលើការងារប្រចាំថ្ងៃរបស់សហភាពអឺរ៉ុបនោះទេ។

ស្របពេលក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប កំពុងតែជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា នោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ផេធ័រ ស៊ីចាតូ (Peter Szijjarto) ក៏បានបញ្ជាក់ ថា ការហាមឃាត់នូវការដឹកជញ្ជូនរបស់អ៊ុយក្រែន ប្រឆាំងនឹងក្រុមហ៊ុនប្រេងរបស់រុស្ស៊ី ឈ្មោះ Lukoil ដែលបញ្ជូនប្រហែល៥០ភាគរយ មកទៅកាន់ប្រទេសហុងគ្រី និង ស្លូវ៉ាគី តាមរយៈបំពង់បង្ហូរប្រេងឌ្រូសបា ( Druzhba) នាភាគខាងត្បូង នឹងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខថាមពលរបស់ហុងគ្រី។

ជាមួយនឹងស្ថានការណ៍បែបនេះ លោក ចូសែប បរ៉ែល (Josep Borell) ប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុប បានសម្រេចចិត្តសិទ្ធិរបស់ប្រទេសហុងគ្រី ចេញពីការកិច្ចប្រជុំកំពូលបន្ទាប់ សម្រាប់ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេស និង ក្រសួងការពារជាតិ ជុំវិញគោលជំហររបស់រដ្ឋាភិបាលក្រុងប៊ូដាប៉េស្ដ (Budapest) មកលើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប បានកើតឡើង ត្រឹមតែប៉ុន្មានសប្តាហ៍ ក្រោយពេលហុងគ្រី បានចូលកាន់តំណែងជាប្រធានប្តូរវេន សម្រាប់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ហើយជាតួនាទីមួយ ដែលរដ្ឋាភិបាលប៊ូដាប៉េស្ដ នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍នេះ។ សកម្មភាពបែបនេះ បានកើតឡើង ចំពេលមានការខឹងសម្បា ចំពោះមានជំនួប រវាងនាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន (Viktor Orban) និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងរដ្ឋធានីមូស្គូ កាលពីដើម ខែកក្កដា។

លោកប្រធានគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា សកម្មភាពរបស់ហុងគ្រី នឹងនាំឲ្យមានផលវិបាកច្រើន ហើយថា យើងត្រូវតែបញ្ជូនសញ្ញាមួយ បើទោះជាករណីនេះ ជាសញ្ញានិមិត្ដរូបយ៉ាងណាក៏ដោយ៕

ពត័មានពេញនិយម