ជនជាតិចិន​2​នាក់​ចា​.​ក់​.​ស​.​ម្លា​.​ប់​.​គ្នា​នៅ​ក្នុង​កាស៊ីណូ​អន​ឡាញ​ឈ្មោះ​ឡុ​ង​បេ

ម្សិលមិញ ម៉ោង 12:47:PM

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​៣០​នាទី មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​នៅ​ចំណុច​ក្រុមហ៊ុន​ឡុ​ង​បេ ស្ថិត​ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សា​គរ ខេត្តកោះកុង ។

ករណី​មនុស្សឃាត​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ LI RUI AN ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន លិខិតឆ្លងដែន (​យក​ទៅ​បន្ត​វី​ហ្សា​នៅ​ភ្នំពេញ ) បាន​យក​កាំបិត​ចិតបន្លែ​ដង​ឈើ ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ QIU YIYONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG7803919 ចំ​ខាងលើ​ផ្ចិត បណ្តាល​អោយ​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​មក​ដល់ មន្ទីរ​ពហុ​ព្យាបាល ស្ថិត​ក្នុង​តំបន់​តារា​សាគរ ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ ខេត្ត​កោះកុង ។

តាម​ការ​បញ្ជាក់​បឋម​ពី​សម​ត្ថិ​ច្ច​បានអោយ​ដឹង​ថា មូលហេតុ​ដើមហេតុ​ដំបូង គឺ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​រឿង​ដណ្តើម​កាបូប​ជាមួយ​ជនសង្ស័យ ហើយ​ជន​រង​គ្រោះ​បាន​វាយ​ទៅ​លើ​ជន​សង្ស័យ ដោយ​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​មាន​មាឌធំ​ជាង​ខ្លួន ទើប​ជនសង្ស័យ ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ។

សាក្សី​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ​បាន​អះអាង​ថា ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ជា​បន្ទាន់ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ជម្លោះ​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​បែប​នេះ មិនមែន​ទើបតែ​កើត​លើក​ទី​១​ទេ នៅ​ក្នុង​កាស៊ីណូ​អន​ឡាញ​ខុសច្បាប់​ឈ្មោះ​ឡុ​ង​បេ នេះ ប៉ុន្តែ​កន្លង​មក ថៅកែ​កាស៊ី​ណូ​ខុសច្បាប់​ខាងលើ តែងតែ​ប្រើ​លុយ​អោយ​ខ្មោច​កិន​ម្សៅ បង្វែរ​រឿង​ទៅ​ជា​លោត​សំលាប់​ខ្លួន​ធ្វើ​អត្តឃាត​ជាដើម​៕

ពត័មានពេញនិយម